ផ្នែកលក់ :  089 / 098 888 992
ផ្នែកបច្ចេកទេស :  098 777 555 (ទូរស័ព្ទ & ទូរសារ)
ជំនួយតាមអេឡិចត្រូនិក  
គណនីផ្ទាល់ខ្លួន

ការផ្តល់ជំនួយផ្នែកបច្ចេកទេសដល់អតិថិជន

ឌីជីតែងតែបង្កើនគុណភាពនៃសេវាកម្ម ព្រមជាមួយនិង ជំនួយផ្នែកបច្ចេកទេសដល់អតិថិជនរបស់ខ្លួន ដោយឥតឈប់ឈរ ។ គោលបំណងរបស់យើងគឺផ្តល់​ជូននូវបទពិសោធន៍សេវាកម្មដោយរលូន និង មិនមានភាពរំខានក្នុងពេលប្រើប្រាស់សេវាអ៊ីនធឺណិត និងសេវាបង់ប្រាក់។



មធ្យោបាយបង់ប្រាក់របស់ ឌីជី


ជំរើសទី : បង់ប្រាក់នៅផ្ទះ

ភ្នាក់ងារទទួលប្រាក់របស់ឌីជី នឹងទៅទទួលប្រាក់នៅផ្ទះរបស់អ្នក ដោយអ្នកមិនបាច់ចំណាយពេល ដ៏មានតម្លៃ និងពិតជាងាយស្រួល។

ភ្នាក់ងារទទួលប្រាក់: 098 800 313

លក្ខខ័ណ្ឌបង់ប្រាក់ តម្លៃសេវាទទួលប្រាក់ បន្ថែមជូនពិសេស បង់ឥឡូវ
បង់៦ខែឡើង មិនគិតថ្លៃ បន្ថែមល្បឿនប្រើ១ខែមិនគិតថ្លៃ(សម្រាប់ការបង់១០ខែឡើង)
បង់ ៣, ៥ ខែ ១ដុល្លារ មិនមាន
បង់តិចជាង៣ខែ ២ដុល្លារ មិនមាន



ជំរើសទី : បង់ប្រាក់នៅការិយាល័យឌីជី


អាសយ័ដ្ឋាន៖

អាគារលេខ៣៦៨ ផ្លូវលេខ១៦៣ (វិថីសាធារណរដ្ឋប៉ូឡូញ)
សង្កាត់អូឡាំពិក ខណ្ឌ័ចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា


ម៉ោងធ្វើការ៖

ចន្ទ័ ដល់ សៅរ៍ៈ ម៉ោង៧ និង៣០នាទីព្រឹក ដល់ម៉ោង៨យប់
ថ្ងៃអាទិត្យនិងថ្ងៃឈប់សម្រាក ម៉ោង៧ និង៣០នាទីព្រឹកដល់ម៉ោង៥ល្ងាច




ជំរើសទី : បង់ប្រាក់តាមរយៈអ្នកជំនាញដែលជាដៃគូរបស់ឌីជី

ចំណេញពេលវេលា និងងាយស្រួលជាមួយភ្នាក់ងារជំនាញរបស់យើង សូមជ្រើសរើស វិធីបង់ប្រាក់ ដែលអ្នកពេញចិត្តខាងក្រោមនេះ៖

PayGo

Pay&Go គឺជាមធ្យោយបាយបង់ប្រាក់មួយដែលសន្សំសំចៃ និងងាយស្រួល សម្រាប់ធ្វើការបង់ប្រាក់ទៅសេវាកម្ម នានា។ អថិតិជនអាចបង់ប្រាក់តាមរយៈទូរស័ព្ទដៃរបស់អ្នក

សូមធ្វើតាមការណែនាំខាងក្រោមៈ

  1. ទាញយកកម្មវិធី Pay&Go សម្រាប់ទូរស័ព្ទដៃ &
  2. ចុះឈ្មោះជាមួយលេខទូរស័ព្ទរបស់អ្នក
  3. នៅលើផ្ទាំងខាងមុខ សូមជ្រើសយក Internet & TV រួចចុច Digi
  4. វាយបញ្ចូលលេខវិក្ក័យបត្រ និងចំនួនទឹកប្រាក់ដែលត្រូវបង់
  5. ចុច Pay Now
  6. ពិនិត្យមើលពត៌មានរបស់អ្នក រួចចុច​ "Confirm"
  7. អ្នកនឹងទទួលបានសារបញ្ជាក់ពីប្រតិបត្តិការបង់វិក្ក័យបត្របានជោគជ័យ

ចុចទីនេះដើម្បីមើលទីតាំងបញ្ចូលទឹកប្រាក់របស់ Pay&Go

ពត៌មានបន្ថែមសូមទាក់ទងមកលេខ៖ ០៩៦ ៨១៥៧ ៣៨៨

ABA Bank

I. បង់ប្រាក់ជាមួយកម្មវិធី ABA តាមរយៈទូរស័ព្ទដៃ &

បង់ប្រាក់តាម កម្មវិធី ABA គឺពិតជាងាយស្រួល, សូមធ្វើតាមការណែនាំខាងក្រោមៈ

  1. ទាញយកកម្មវិធី ABA mobile app សម្រាប់ទូរស័ព្ទដៃ
  2. ចុះឈ្មោះជាមួយកាតរបស់អ្នក (វិធីចុះឈ្មោះ៖ YouTube)
  3. នៅលើផ្ទាំងខាងមុខ ជ្រើសរើសយក "Payment"
  4. សូមជ្រើសយក Internet & TV រួចចុច Digi
  5. វាយបញ្ចូលលេខវិក្ក័យបត្រ និងចំនួនទឹកប្រាក់ដែលត្រូវបង់
  6. ចុច Pay Now និងជ្រើសរើស Confirm
  7. អ្នកនឹងទទួលបានសារបញ្ជាក់ពីប្រតិបត្តិការបង់វិក្ក័យបត្របានជោគជ័យ

II. បង់ប្រាក់តាមរយៈធនាគារ ឬ iBanking

  1. លេខគណនីសម្រាប់ការផ្ទេរប្រាក់ដោយផ្ទាល់៖ 000121688
    ចំណាំ៖ លេខវិក្ក័យបត្រ និងលេខទូរស័ព្ទត្រូវតែបញ្ជាក់ឲ្យច្បាស់លាស់ ក្នុងពេលផ្ទេរប្រាក់ បើមិនដូច្នោះទេការបង់ប្រាក់ និងត្រូវបានពន្យាពេល។
  2. បើអ្នកចង់ប្រាក់តាមទូរ ATM ឬ iBanking សូមចុចទីនេះ ដើម្បីទាញយកវិធីណែនាំ
Smart LUY

I.​ បង់ប្រាក់នៅភ្នាក់ងារ ស្មាតលុយ

  1. លោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារ​ Smartluy មួយណាក៏បាន ហើយប្រាប់ភ្នាក់ងារ Smartluy ថា អ្នកចង់បង់ថ្លៃ អ៊ីនធឺណិតឌីជី
  2. សូមប្រាប់ភ្នាក់ងារSmartluy នូវលេខវិក័្កយបត្រ ចំនួនទឹកប្រាក់ដែលត្រូវបង់ និងលេខទូរស័ព្ទ
  3. បន្ទាប់ពីបង់បានជោគជ័យហើយ អ្នកនឹងទទួលបានវិក្កយបត្រពីភ្នាក់ងារ Smartluy សូមពិនិត្យឲ្យបានច្បាស់ មុននឹងចាកចេញ។

II. បង់ប្រាក់ជាមួយកម្មវិធី Smartluy តាមរយៈទូរស័ព្ទដៃ

បើអ្នកមាន Smart Wallet ហើយ សូមធ្វើតាមការណែនាំខាងក្រោមៈ

  1. ទាញយកកម្មវិធី Smatluy សម្រាប់ទូរស័ព្ទដៃ &
  2. វាយបញ្ចូលលេខទូរស័ព្ទ និងលេខកូដ៤ខ្ទង់ ឬអ្នកក៏អាចចុះឈ្មោះបានដែរបើមិនទាន់មាន
  3. នៅលើផ្ទាំងខាងមុខ សូមជ្រើសយក "Bill Payment"
  4. បញ្ចូលលេខកូដរបស់អ្នក រួចវាយលេខកូដ ០០០៦ ឬក៏ជ្រើសរើស “សម្រាប់បញ្ជីអ្នកចេញវិក្កយបត្រ” រួចរើសយក Digi
  5. វាយបញ្ចូលលេខវិក្កយបត្រ និងចំនួនទឹកប្រាក់ដែលត្រូវបង់
  6. រួចចុច "Proceed" និងជ្រើសរើស "Confirm"
  7. អ្នកនឹងទទួលបានសារបញ្ជាក់ពីប្រតិបត្តិការបង់វិក្កយបត្របានជោគជ័យ
ACELDA Bank
  1. លេខគណនីសម្រាប់ការផ្ទេរប្រាក់ដោយផ្ទាល់៖ 2800 10 690895 15
    ចំណាំ៖ លេខវិក្ក័យបត្រ និងលេខទូរស័ព្ទត្រូវតែបញ្ជាក់ឲ្យច្បាស់លាស់ ក្នុងពេលផ្ទេរប្រាក់ បើមិនដូច្នោះទេការបង់ប្រាក់ និងត្រូវបានពន្យាពេល។
  2. ការទទួលប្រាក់ គឺចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧៖៣០ព្រឹក ដល់ ៤ល្ងាច (លើកលែងតែ ថ្ងៃបុណ្យជាតិ)

I. បង់ប្រាក់នៅភ្នាក់ងារវីង

  1. លោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារវីង មួយណាក៏បាន ហើយប្រាក់ភ្នាក់ងារវីងថា អ្នកចង់បង់ថ្លៃ អ៊ីនធឺណិតឌីជី
  2. សូមប្រាប់ភ្នាក់ងារវីង នូវលេខវិក័្កយបត្រ ចំនួនទឹកប្រាក់ដែលត្រូវបង់ និងលេខទូរស័ព្ទ
  3. បន្ទាប់ពីបង់បានជោគជ័យហើយ អ្នកនឹងទទួលបានវិក្កយបត្រពីភ្នាក់ងារវីង សូមពិនិត្យឲ្យបានច្បាស់ មុននឹងចាកចេញ។

II. បង់ប្រាក់តាមរយៈកម្មវិធីទូរស័ព្ទដៃ

  1. ដោនឡូតកម្មវីធី Wing Money mobile app &
  2. ចុះឈ្មោះគណនីWing app
  3. ចូលទៅកាន់គណនីWing app
  4. ជ្រើសរើសបង់វិក្កយបត្រ
  5. ជ្រើសរើស Internet - Digi
  6. វាយលេខវិក្កយបត្រ & ទឹកប្រាក់ដែលត្រូវបង់
  7. ពិនិត្យមើលព័ត៌មាននៃការបង់ប្រាក់ និងជ្រើសរើស Confirm
  8. បញ្ចូលលេខកូដសម្ងាត់៤ខ្ទង់
  9. អ្នកនឹងទទួលបានសារបញ្ជាក់ពីប្រតិបត្តិការបង់វិក្កយបត្របានជោគជ័យ

ដើម្បីបង់ប្រាក់តាមភ្នាក់ងារទ្រូម៉ាន់នី សូមធ្វើតាមជំហានដូចខាងក្រោម៖

I. លោកអ្នកគ្រាន់តែទៅកាន់ ភ្នាក់ងារទ្រូម៉ាន់នី ណាមួយក៏បាន ហើយប្រាប់បុគ្គលិកភ្នាក់ងារទ្រូម៉ាន់នីថា អ្នកចង់បង់ថ្លៃ អ៊ីនធឺណេត ឌីជី

II. សូមប្រាប់ ភ្នាក់ងារទ្រូម៉ាន់នីនូវព័ត៌មានដូចខាងក្រោម៖

  1. លេខសំគាល់របស់អ្នក៦ខ្ទង់ (សូមស្វែងរកលើវិក្កយប័ត្រ ឬកាតសមាជិកឌីជី)
  2. ចំនួនទឹកប្រាក់ដែលត្រូវបង់
  3. លេខទូរស័ព្ទរបស់អ្នក ជាការស្រេច

III. លោកអ្នកនិងទទួលវិក្កយបត្រពីភ្នាក់ងារទ្រូម៉ាន់នី នឹងទទួលបានសារពេលធ្វើប្រតិបត្តិការទទួលបានជោគជ័យ

 

 

 

ចំណាំ

* ការបង់ប្រាក់ត្រូវទូទាត់នៅថ្ងៃទី៥រៀងរាល់ខែ
* ព័ត៌មានបង់ប្រាក់នឹងកែប្រែថ្មីនៅរៀងរាល់៦ម៉ោងម្តង

Router configuration

វិធីតំឡើង​ឧបករណ៍ Router

ការណែនាំពីវិធីភ្ជាប់​ម៉ូឌឹមឌីជីCable Broadband និង ឧបករណ៍ Router សូមអានការណែនាំ »

PPPoE configuration

វិធីតំឡើង​បណ្តាញPPPoE នៅលើម៉ាស៊ីន​កុំព្យូទរ័

វិធីតំឡើង​បណ្តាញPPPoE នៅលើម៉ាស៊ីន​កុំព្យូទរ័។ វាត្រូវបានត្រូវការជា​ចាំបាច់​ប្រសិនបើម៉ាស៊ីន​កុំព្យូទរ័ត្រូវបាន​តភ្ជាប់ទៅនឹងម៉ូឌឹម​ឌីជី Cable Broadbandដោយ​ផ្ទាល់តាមរយៈ ខ្សែ UTP សូមអានការណែនាំ »

ការិយាល័យកណ្តាលឌីជី

អាសយ័ដ្ឋាន៖ អាគារលេខ៣៦៨ ផ្លូវលេខ១៦៣ (វិថីសាធារណរដ្ឋប៉ូឡូញ)
សង្កាត់អូឡាំពិក ខណ្ឌ័ចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ម៉ោងធ្វើការ៖ ចន្ទ័ ដល់ សៅរ៍ៈ ម៉ោង៧ និង៣០នាទីព្រឹក ដល់ម៉ោង៨យប់
ថ្ងៃអាទិត្យនិងថ្ងៃឈប់សម្រាក ម៉ោង៧ និង៣០នាទីព្រឹកដល់ម៉ោង៥ល្ងាច


សរសេរសារនៅទីនេះ

* ប្រធានបទ: * សូមបញ្ជូលលេខគណនីនៅទីនេះ:   
* ឈ្មោះអាជីវកម្ម:
* ឈ្មោះទំនាក់ទំនង:
* លេខទូរស័ព្ទ:
* អាសយដ្ឋានអ៊ីម៉េល:
* សារលំអិត:
* :